កម្ពុជា គ្រោងរៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី១ ចុងឆ្នាំនេះ នៅក្នុងទឹកដីខេត្តសៀមរាប

FN ៖ ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​កម្ពុជា ​លើក​ទី១ ​ឆ្នាំ២០១៧ ​(CAMBODIA ​TRAVEL ​MART ​2017) ​នឹង​រៀបចំ​លើកដំបូង​នៅក្នុង​ទឹកដី​ខេត្តសៀមរាប ​នា​ចុងឆ្នាំ២០១៧ ​ខាងមុខនេះ ​ក្នុង​គោលបំណង​ជំរុញ​ដល់​វិស័យ​ធុរកិច្ច​ទេសចរ​មកកាន់​ដែន​សុវណ្ណភូមិ​ឱ្យ​កាន់តែ​ផុសផុល​ឡើង​។ ពិព័រណ៍​នេះ ​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​ក្រសួងទេសចរណ៍ ​ក្រោម​កិច្ចសហការ​ជាមួយ ​ក្រុមហ៊ុន ​Slickbooth ​ដែល​ជា​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍ ​និង​កម្មវិធី​លំដាប់ថ្នាក់​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​គ្រោង​នឹង​ប្រា​រ​ព្វ​ឡើង ​នៅ​ថ្ងៃទី១៧​-​១៩ ​ខែវិច្ឆិកា ​ឆ្នាំ២០១៧ ​ខាងមុខ ​ក្រោម​អធិបតីភាព​របស់ ​លោក ​សូ ​ម៉ា​រ៉ា ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ​តំណាង​លោក ​ថោង ​ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​សាលាខេត្ត ​អ​ជ្ញា​ធរ ​ពាក់ព័ន្ធ ​ព្រមទាំង​ផ្នែកឯកជន ​ក្នុង​វិស័យ​ទេសចរណ៍​ជាច្រើន​ទៀត​។ ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ពី​ពិព័រណ៍ ​CTM ​ឆ្នាំ២០១៧ ​នៅ​សណ្ឋាគារ ​SokhaSiem ​Reap ​Resort ​& ​Convention ​Center ​ខេត្តសៀមរាប ​នា​ថ្ងៃទី១២ ​ខែឧសភា ​ឆ្នាំ២០១៧នេះ ​លោក ​ឱម … Continue reading កម្ពុជា គ្រោងរៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី១ ចុងឆ្នាំនេះ នៅក្នុងទឹកដីខេត្តសៀមរាប